tt ads

ចំពោះ​អ្នក​តាម​ដាន​ និង​ស្នេហា​វិស័យ​បាល់ទាត់ ពិត​ជា​ដឹង​អំពី​ការ​ពិន័យ​ក្នុង​បាល់ទាត់​ក្នុង​នោះ​រួម​មាន​កាត​លឿង និង​កាត​ក្រហម។

World Cup final red cards: History of sendings off, player ejections in  FIFA championship matches | Sporting News

ឧទាហរណ៍​នៅ​ពេល​កីឡាករ​ណា​មួយ​ប្រព្រឹត្ត​កំហុស​លើ​ដៃ​គូ​ប្រកួត អាជ្ញាកណ្ដាល​នឹង​ផ្ដល់​កាត​លឿង​ម្ដង​ជា​ការ​ព្រមាន ហើយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ខុស​ឆ្គង​ទៀត កីឡាករ​នោះ​នឹង​ទទួល​បាន​កាត​លឿង​ម្ដង​ទៀត។ ការណ៍​ដែល​កីឡាករ​នោះ​ទទួល​បាន​កាត​លឿង​ពីរ​ដង ស្មើ​នឹង​ទទួល​កាត​ក្រហម​ម្ដង ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​តែ​ម្ដង រួច​ទទួល​ការ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​នៅ​ការ​ប្រកួត​បន្ទាប់។

ក្នុង​ករណី​កីឡាករ​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ទៅ​លើ​គូ​ប្រកួត​ដូច​ជា​ការ​ប្រើ​អំពើ​ហិង្សា​ ឬ​ពាក្យ​សំដី​ប្រមាថ​ធ្ងន់ធ្ងរ​ជា​ដើម ហើយ​អាជ្ញាកណ្ដាល​ចាប់​បាន នោះ​អាជ្ញាកណ្ដាល​ច្រើន​តែ​ផ្ដល់​កាត​ក្រហម​តែ​ម្ដង។ ការ​ទទួល​កាត​ក្រហម​ មាន​ន័យ​ថា កីឡាករ​ដៃ​ដល់ នឹង​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត ហើយ​រង​ពិន័យ​មិន​ឲ្យ​ចូល​លេង​ជា​ទូទៅ​ចំនួន ៣ ប្រកួត។ នេះ​បើ​តាម​ច្បាប់​បាល់ទាត់​ទូទៅ​ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​លីគ​កំពូល​ជា​ច្រើន​នៅ​អឺរ៉ុប។

ក្នុង​ន័យ​នេះ តើ​ការ​ផ្ដល់​កាត​លឿង ឬ​កាត​ក្រហម​នេះ​ត្រូវ​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​ណា?

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ ការ​ផ្ដល់​ការ​ព្រមាន ឬ​បណ្ដេញ​កីឡាករ​ដែល​ឆ្គាំឆ្គង​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ គឺ​មាន​ចាប់​តាំង​ពី​បាល់ទាត់​ទំនើប​កកើត​ជា​ដុំ​កំភួន​មក​ម្ល៉េះ​កាល​ពី​សតវត្ស​ទី ១៩។ ទោះ​ជា​យ៉ាង​ណា ការ​ផ្ដល់​ជា​កាត​លឿង ឬ​កាត​ក្រហម​ដោយ​អាជ្ញាកណ្ដាល​គឺ​ទើប​តែ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៧០។ ក្នុង​ព្រឹត្តិការណ៍​នោះ ប្រទេស​ម៉ិកស៊ិក​គឺ​ជា​ម្ចាស់​ផ្ទះ។

មូលហេតុ​ចម្បង​ដែល​ឈាន​ឲ្យ​សហភាព​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA សម្រេច​អនុវត្ត​ច្បាប់​នេះ គឺ​ដោយ​សារ​តែ​ដើម្បី​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាពិសេស​រវាង​អាជ្ញាកណ្ដាល និង​កីឡាករ​។ ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ ទាំង​អាជ្ញាកណ្ដាល និង​កីឡាករ​អាច​និយាយ​ភាសា​ខុស​គ្នា ហើយ​​ពិបាក​ទាក់ទង​គ្នា​ ជា​ពិសេស​នៅ​ពេល​មាន​ស្ថានភាព​តានតឹង​ដូច​ជា​ការ​ចាប់​កំហុស និង​ពិន័យ​ជា​ដើម។ ដូច្នេះ​ហើយ ការ​ប្រើប្រាស់​កាត​លឿង​ ឬ​កាត​ក្រហម​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជាក់​ច្បាស់​ៗ​ពី​ការ​ពិន័យ​ពី​សំណាក់​អាជ្ញាកណ្ដាល​ទៅ​កាន់​កីឡាករ​ដែល​បាន​ប្រព្រឹត្តិ​កំហុស​ឆ្គង​ទៅ​លើ​គូ​ប្រកួត៕

Brazil lodge appeal to have Thiago Silva's yellow card overturned | Brazil  | The Guardian

Top 5 Most Red-Carded Players in Football History - Top Soccer Blog

tt ads